ប៉ៃលិន៖ នៅវេលាម៉ោង ០៨ ព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ កុម្ភៈ ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ត្រី ប្រាក់ សុធា អនុប្រធានមន្ទីរយុត្តិធម៌ខេត្ត បានចុះផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់របស់រាជរដ្ឋាភិបាល ស្ដីពី ផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ការជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់។ ការផ្សព្វផ្សាយនេះនៅអនុវិទ្យាល័យ ប៉ាងរលឹម ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងពីធីនោះដែរមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូសរុបចំនួន ៧៤៧ នាក់ ។
