ព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធី ប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងកងរាជអាវុធខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
នៅរសៀលថ្ងៃដដែលបានប្រារព្ធពិធីបិទអង្គប្រជុំ បូកសរុបលទ្ធផលការងារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។ ក្នុងពិធីនោះដែរ ក៏មានពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយស្ថាបនាជាតិ និងមេដាយ ការងារដល់នាយអាវុធហត្ថចំនួន២៧រូបផងដែរ។