You are currently viewing ឧត្តមសេនីយ៍ត្រី សោម សាម៉ុន នាំយកថវិកា មហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមរំលែកទុក្ខគ្រួសារសព

ឧត្តមសេនីយ៍ត្រី សោម សាម៉ុន នាំយកថវិកា មហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមរំលែកទុក្ខគ្រួសារសព

កំពង់ស្ពឺ៖ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំអំណោយមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារលោកអនុសេនីយ៍ឯក គិត ប៊ុនធឿន នាយការិល័យផែនការ មន្ទីរភស្តុភារ និងបច្ចេកទេស ដែលប្អូនបង្កើតបានទទួលមរណៈភាព និងមានជីវភាពខ្វះខាតក្នុងពិធីបុណ្យសព ស្ថិតនៅភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្រុមការងារបានពាំនាំនៅការសាកសួរទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន ថាថវិកានេះគឺជាកម្លាំងមហាសាមគ្គី និងជាមូលនិធិមហាគ្រួសារតែមួយរបស់កងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានខេត្តកំពង់ស្ពឺ ហើយមូលនិធិនេះនិងបន្តជួយគ្រួសារកងរាជអាវុធហត្ថ ដែលជួបការខ្វះខាតបន្តទៀត ថវិការមូលនិធិមានចំនួន ១.៤៥០.០០០ ។

សូមបញ្ជាក់ថា៖ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថគឺជាគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តម របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។