អហផទ៖ នៅ អគ្គបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ម៉ោង០៨និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បាននឹងកំពុងប្រារព្ធពិធីប្រជុំរៀបចំផែនការ ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ មានការចូលរួមពីសំណាក់ឯកឧត្តម អនុប្រធាន ឯកឧត្តម សមាជិក នៃគណៈកម្មការជាតិនេះ ជាច្រើនរូបទៀត៕