You are currently viewing លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់

រតនគិរី៖ ព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងដាក់ចេញនូវបទបញ្ជាដល់នាយទាហាន នាយទាហានរង​ នៃកងរាជអាវុធហត្ថខេត្តគ្រប់រូប ត្រូវខិតខំបំពេញការងារអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ពិសេសចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិននាពេលខាងមុខនេះ និងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋតាមចំណុចឈរជើងក្នុងតំបន់ទេសចរណ៍ផងដែរ។