ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្នង ការដ្ឋានសម្ភារៈបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស(ឡុងឈិន) លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលជំនាញ សម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយ ស្តីពីការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ឆ្នាំ២០១៨។ ដោយមានការចូលរួមពីសំណាក់លោកស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និងនាយទាហាន នាយទាហានរងចំណុះស្នងការដ្ឋានសម្ភារៈបច្ចេកទេ សកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។
ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង ផ្សព្វផ្សាយពីការងារឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤
- Post author:Sery Vutha
- Post published:February 8, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ