You are currently viewing ឧត្តមសេនីយ៍ត្រី ឡា ឡៃ ផ្សព្វផ្សាយអំពីការងារឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤

ឧត្តមសេនីយ៍ត្រី ឡា ឡៃ ផ្សព្វផ្សាយអំពីការងារឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤

តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយ ក្នុងពិធីប្រជុំផ្សព្វផ្សាយ ស្តីពីការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ឆ្នាំ២០១៨។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋាន ក្រុង-ស្រុកស្នាក់ការ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។