កំពង់ស្ពឺ៖ រសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន បានប្រជុំផ្សព្វផ្សាយ ស្តីពីការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨។ ពីធីនេះមានការចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋាន ក្រុង-ស្រុកស្នាក់ការ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។