You are currently viewing អំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ត្រូវបានប្រគល់ដល់ដៃលោកអ៊ុំ ចក់ កុសល

អំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ត្រូវបានប្រគល់ដល់ដៃលោកអ៊ុំ ចក់ កុសល

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកងកម្លាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទៅប្រគល់ជូនលោកអ៊ុំ ចក់ កុសល ហៅ កុយ អតីតអនុប្រធានមន្ទីព័ត៌មានខេត្តបន្ទាយមាយជ័យ ដែលកំពុងមានជម្ងឺជរាពាធរ៉ាំរ៉ៃប្រចាំកាយ បច្ចុប្បន្នរស់នៅភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

អំណោយដែលប្រគល់ជូនមានរទេះរុញ ០១គ្រឿង, អង្ករ ០៣ការុង និងថវិកា ១.៧០០.០០០រៀល (មួយលាន ចិតសិបម៉ឺនរៀលគត់) ។

ក្នុងនោះ រទេះរុញ និងថវិកា ១.០០០.០០០រៀល(មួយលានរៀល) ជាអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងថវិកា ៦០០.០០០រៀល(ហុកសិបម៉ឺនរៀល) និងអង្ករ ០៣ការ៉ុង ជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនិងថវិកា ១០០.០០០រៀល(ដប់ម៉ឺនរៀល) ជាអំណោយរបស់លោកអនុសេនីយ៍ទោ តាំង ប៊ុនហុក មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ។