You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្ត ឧត្ដរមានជ័យ ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស

មន្ត្រីកងរាជអាវុធហត្ថខេត្ត ឧត្ដរមានជ័យ ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស

ឧត្ដរមានជ័យ៖ វេលាម៉ោង ០៨ ព្រឹកថ្ងៃពុធ ៧រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចុងកាល់ដឹកនាំដោយ លោកវរសេនីយ៍ទោ លី ដារិទ្ធ មេបញ្ជាការរង ទទួលការងារបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ នៃគ្រឿងញៀន ការជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់ ដល់សិស្សានុសិស្សនៅ វិទ្យាល័យហ៊ុន សែន ចុងកាល់ ស្ថិតនៅភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក អភិបាលរងស្រុកចុងកាល់ លោក ប្រធានការិយាល័យអប់រំស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៦៧៩នាក់ ក្នុងនោះស្រី ៣៥២នាក់៕