You are currently viewing ពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ជាមួយបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក នៃប្រទេសវៀតណាម

ពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ជាមួយបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក នៃប្រទេសវៀតណាម

នៅព្រឹកថ្ងៃសុក្រ ០៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ជាមួយបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក នៃប្រទេសវៀតណាម ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ណាម មេបញ្ជាការរងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។