You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស

មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស

កណ្តាល៖ ព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង​ថ្ងៃទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ ដឹកនាំដោយលោក​ វរសេនីយ៍ទោ ពក​  សាង​  នាយរងសេនាធិការ​ ទទួល​ការងារប្រឆាំងបទល្មើសគ្រឿងញៀន​ បាន​ចុះអប់រំផ្សព្វផ្សាយអំពី​ផលប៉ះពាល់​និងគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន​  នៅវិទ្យាល័យ​ ហ៊ុន​  សែន​ កោះធំ​ ស្ថិតក្នុងភូមិ​ព្រែកថ្មី​  ឃុំព្រែកថ្មី​ ស្រុកកោះធំ​  ខេត្តកណ្តាល​។

ដោយមានការអញ្ជើញចូលរួមពី​ លោកអភិបាលរងស្រុក រិយាលយ័អប់រំស្រុក លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្សសរុបចំនួន​ ១៥៣៥នាក់​  ស្រី​ ៨៣១នាក់​ ។

ក្នុងឱកាសនោះលោក វរសេនីយ៍ទោ ពក សាងបានផ្តល់សំភារៈកីឡាជូនដល់សាលាដែលជាអំណោយរបស់លោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។