You are currently viewing លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សយផែនការ ការពារកិច្ចដំណើរការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សយផែនការ ការពារកិច្ចដំណើរការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨

ព្រៃវែង៖ នៅរសៀលថ្ងៃសុក្រ ០៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំផ្សព្វផ្សយផែនការ ការពារកិច្ចដំណើរការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ និងដាក់ផែនការ ការពារបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម នាពេលខាងមុខនេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ស្នាក់ការសន្តិសុខ កងអនុសេនាធំចល័ត ជាច្រើនរូបទៀត ។