កណ្តាល៖ នៅព្រឹកថ្ងែអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័កព-ស២៥៦១ ត្រូវនឹងថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ម៉ម សារឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំ នាយ នាយរងកងរាជអាវុធហត្ថខេត្តកណ្តាល តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ឡេង សំអឿន មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ដែលបានទទួលមរណៈភាពនៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ ៦០ឆ្នាំ និងបាននាំយកថវិកា មួយចំនួនជូនដល់គ្រួសាសព ដែលស្ថិតនៅ បន្ទាយស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
