You are currently viewing លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ

កំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៨ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ឯក ចន សុភា អនុប្រធានមន្ទីរភស្តុភារកងរាជអាវុធហត្ថខេត្ត ដែលទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាននៃសពស្ថិតនៅភូមិល្វេក្រោម ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការក៏បាននាំយកថវិការបស់នាយ នាយរង និងពលអាវុធហត្ថចំណុះឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន ១.៥០០.០០០ ៛ និងថវិកាផ្ទាល់របស់លោកមេបញ្ជាការ ៣.៥០០.០០០ ៛ សរុប ទាំងអស់ ចំនួន ៥.០០០.០០០ ៛ ចូលបុណ្យដល់គ្រួសារសពផងដែរ ។