You are currently viewing លោកឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារខែមករា និងទិសដៅបន្ត

លោកឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារខែមករា និងទិសដៅបន្ត

កណ្តាល៖ ព្រឹកថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមករា ទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីយភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ពិធីនេះមានការអញ្ជើញចូលរួម លោកមេបញ្ជាការរង នាយរងសេនាធិការ លោកប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុងស្រុក១១ មេបញ្ជាការ កងវរអន្តរាគមន៍ជាច្រើនរូបទៀត។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានផ្សព្វផ្សាយ និងដាក់ចេញទិសដៅបន្ត ដែលត្រូវអនុវត្តនៅពេលខាងមុខមាន៖

– ការពារបុណ្យទន្លេ

-ការពារបុណ្យចូលឆ្នាំចិន-វៀតណាម

-ការពារពេលដំណើរការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងផែនការផ្សេងៗ ទៀតដែលត្រូវអនុវត្តបន្តរ។