ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៨ លោកវរសេនីយ៍ទោ ហ៊ី អូន ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថខេត្តព្រៃវែង តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក គ្រួសារលោកវរសេនីយ៍ទោ អឹម ម៉ុន ប្រធានមន្ទីភស្តុភារកងរាជអាវុធហត្ថខេត្ត ដែលមានជម្ងឺកំពុងវះកាត់ និងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ សុំឲ្យលោកស្រីថែរក្សាសុខភាពឱ្យបានល្អ ត្រូវគោរពតាមវេជ្ជបញ្ជារបស់គ្រួពេទ្យ តាមដានឲ្យបានទៀងទាត់ចំពោះសុខភាពអ្នកជំងឺ និងជូនពរសូមឱ្យលោកស្រី ឆាប់ជាសះស្បើយពីជំងឺឆាប់ៗផងដែរ ។ ក្នុងនោះដែរក្រុមការងារបាននាំយកនូវថវិកាចំនួន ១.០០០.000 រៀល ដែលជាថវិកា មូលនិធិមហាគ្រួសារ កងកងអាវុធហត្ថខេត្តព្រៃវែង ជូនដល់គ្រួសារលោកវរសេនីយ៍ទោ អឹម ម៉ុន ផងដែរ។
តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារអាវុធហត្ថដែលមានជម្ងឺ
- Post author:Sery Vutha
- Post published:February 13, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ