កណ្តាលៈ នៅរសៀលថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ ចុះសំណេះសំណាល សួរសុខទុក្ខ លោកវរសេនីយ៍ឯក តែម តាន់ មេបញ្ជាការរង ដែលកំពុងសំរាកព្យាបាលជំងឺ នៅលំនៅដ្ឋាន ស្ថិតនៅភូមិ ស្វាយរលំឃុំ ស្វាយរលំ ស្រុកស្អាងខេត្តកណ្តាល និងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាមហាគ្រួសាររបស់កងរាជអាវុធហត្ថខេត្តកណ្តាល ចំនួន ៧.០២៥.០០០រៀល សម្រាប់ជួយសម្រួលដល់ថ្លៃព្យាបាលផងដែរ។
