You are currently viewing លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំប្រជុំត្រួតពិនិត្យលទ្ធផលការងារខែកុម្ភៈ និងលើកទិសដៅបន្ត

លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំប្រជុំត្រួតពិនិត្យលទ្ធផលការងារខែកុម្ភៈ និងលើកទិសដៅបន្ត

រតនគិរី៖ ព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធតហត្ថប្រចាំខែកុម្ភៈ និងទិសដៅខែមីនា ឆ្នាំ២០១៨។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងនាយ-នាយងរកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។