កណ្តាល៖ ព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងជំនាញកងរជអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ( ស្រីម្នាក់) ដែលបញ្ជូនមកពីក្រុងតាខ្មៅ ០២នាក់ និង ស្រុកកណ្តាលស្ទឹង ០២នាក់ ដែលជាប់ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត ។
