You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ នៅវេលាម៉ោង ១៤ និង ៤១នាទីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តដឹកនាំដោយ លោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀននៅចំនុចភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក ឈ្មោះ លាប រតនៈ ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងចាប់យកវត្ថុតាងរួមមាន៖

១.ម្សៅក្រាមពណ៌សថ្លា ចំនួន ០៤កញ្ចប់ ទម្ងន់ ១,៨៨ ក្រាម ថ្លឹងទាំងសំបកថង់

២.ទូរស័ព្ទចំនួន ០១គ្រឿង

៣.ម៉ូតូចំនួន ០១គ្រឿង

បច្ចុប្បន្នជនសង្ស័យរួមនឹងទាំងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី ។