ព្រះសីហនុ៖ នៅវេលាម៉ោង ០៧ និង ៣០ ព្រឹកថ្ងៃសុក្រ ០២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសមត្ថកិច្ចថៃ ចំនួន០៨នាក់ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្ត បានចុះបង្គ្រាបករណីបទល្មើសជំរិតតាមប្រព័ន្ធ Intenet នៅចំណុចក្រុម១៤ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់៖
១.ឈ្មោះ ហង់ យ៉ុង់សឹង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់។
២.ឈ្មោះ ចាំង សឺហាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់។
៣.ឈ្មោះ ប្រាក់ ស៊ុបឆៃ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ។
ដកហូតវត្ថុតាងរួមមាន៖
១.លុយ ២០.៩៣៦ ដុល្លា
២ .កុំព្យូទ័រលេបថបចំនួន ០២គ្រឿង
៣.ទូរស័ព្ទចំនួន ០៥គ្រឿង
៤.លិខិតឆ្លងដែនចំនួន ០២ ច្បាប់
៥.កាតបើកប្រាក់ ( ATM ) ចំនួន ១៦សន្លឹក, សៀវភៅធនាគារថៃ ចំនួន ១០ ក្បាល
៦.វិក្ក័យបត្រដកប្រាក់ធនាគារចំនួន ១១ សន្លឹក
៧.ប័ណ្ណសំគាល់ខ្លួនចំនួន ០៣ សន្លឹក
៨.ម៉ាស៊ីនកាត់ក្រដាស ចំនួន ០២ គ្រឿង
៩.ម៉ូតូចំនួន ០១ គ្រឿង
១០.រថយន្តចំនួន ០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញកំពុងបន្តនីតិវិធី ។