កណ្តាល ៖ ព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចវិទ្យាល័យ ហ៊ុនសែន ROTA ខ្សាច់កណ្តាល ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ពក សាង នាយរងសេនាធិការ បានចុះផ្សព្វផ្សាយ និងអប់រំផលប៉ះពាល់ដែលបណ្តាលមកពីគ្រឿងញៀន ដល់សិស្សានុសិស្ស សរុប ១.០២២ នាក់ ស្រី ៤៨៦ នាក់លោកគ្រូ អ្នកគ្រូ ចូលរួមសរុប៣០នាក់ ក្នុងឱកាសនោះដែរបាននាំយកនូវសម្ភារៈកីឡា មួយចំនួន ដែរជាការឧបត្ថម្ភពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល។
