You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤០ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព លោកវរសេនីយ៍ត្រី ហេង វិបុល

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤០ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព លោកវរសេនីយ៍ត្រី ហេង វិបុល

ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងសហការី តំណាងដ៍ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន ៤១.២៧៧.០០០ រៀល ទៅជូនក្រុមគ្រួសារសព លោវរសេនីយ៍ត្រី ហេង វិបុល នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ ៤៨ឆ្នាំ ដោយរោគាពាធ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានឱ្យដឹងថា ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកា ចំនួន ៥.០០០.០០០រៀល គឺជាថវិកាផ្ទាល់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ។