អហ.ខណ្ឌមានជ័យ ៖ នៅវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ មានករណី អគ្គីភ័យមួយបានកើតឡើងនៅចំណុច ផ្សារឯករាជ្យ៣ក្រុម០២ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹង
មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ករណីអគ្គីភ័យនេះបានឆេះតូបតូចៗជាប់គ្នាតូបលេខ ៣៣G ៣៤G ៣៥G និង ៣៦G បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ ដែលជាកម្មសិទ្ធរបស់អាជីវករ ឈ្មោះ ហេង គឹមថុង ភេទប្រុស អាយុ២៩ឆ្នាំមុខរបរលក់ខោអាវ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និង ហេង សុខលីន ភេទស្រី អាយុ៣១ឆ្នាំមុខរបរលក់ខោអាវ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
អគ្គីភ័យ នេះបានរលត់ទៅវិញ ក្រោយប្រើប្រាស់រថយន្តពន្លត់អគ្កីភ័យអស់០៥គ្រឿងពន្លត់បាន១០០%នៅវេលាម៉ោង៦និង៥៥នាទី ។
ទាក់ទិនករណីឆេះខាងលើ នៅមិនទាន់ដឹងពីបញ្ហានៅឡើយ ៕