You are currently viewing លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញជាអធិតបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ

លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញជាអធិតបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ

ប៉ៃលិន ៖ នៅព្រឹកថ្ងៃ អង្គារ​ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី​២០ ខែកុម្ភៈ​ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី​​ វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពី​​សំណាក់​ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ​ នាយការិយាល័យ នាយលេខាធិការដ្ឋាន​ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយ-នាយរងចំណុះកងរាជអាវុធហត្ថខេត្ត ព្រមទាំងសិក្ខាកាមជាច្រើនរូបទៀត។