តាកែវ ៖ នៅព្រឹកថ្ងៃ អង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារៈកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ទិសដៅខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក និងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត ។
លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ ជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្ យការអនុវត្តតួនាទីភារៈកិច្ច កងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:February 21, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ