You are currently viewing លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង ៤៥ លានរៀល ប្រគល់ជូនគ្រួសារសព

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង ៤៥ លានរៀល ប្រគល់ជូនគ្រួសារសព

ព្រៃវែង៖ នៅវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៤៥.៩២១.៥០០ រៀល ( សែសិបប្រាំលានប្រាំបួនសែនពីរម៉ឺនមួយពាន់ប្រាំរយ ) ប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ឯក អឹម ស៊ាប នាយការិយាល័យវិស្វកម្ម មន្ទីរភស្ដុភារ កងរាជអាវុធហត្ថខេត្តព្រៃវែង ។ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានឱ្យដឹងថា ទាំងនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់លោកនាយឧត្តមសេនីយ៍ ដែលមានចំពោះ មន្រ្តីក្រោមឱវាទ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកា ចំនួន ៥.០០០.០០០រៀល គឺជាថវិកាផ្ទាល់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។

តំណាងឲ្យគ្រួសារសពក៏បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្ត នឹងការលះបង់របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងទទួលបាននូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។