ព្រះវិហារ៖ នៅវេលាម៉ោង ៩ និង ០០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងស្នាក់ការសន្តិសុខ ដឹកនាំដោយលោក វរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ កម្លាំងបានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ាត់ បូរះ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។
វត្ថុតាងដកហូតរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន ៤១កញ្ចប់ (ធំ២៥ តូច១៦) ទម្ងន់ ១០៨,៤០ក្រាម
២.លុយរៀលចំនួន ១.០០០.០០០៛
៣.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង
៤.ទូរស័ព្ទចំនួន ០១គ្រឿង
៥.រថយន្តចំនួន ០១គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី។