ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបន្ដធ្វើជា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) អាណត្តិទី១២ ឆ្នាំ២០១៨-២០២២ ដោយស្វ័យប្រវត្តិ ហើយក៏ទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិរបស់សហព័ន្ធផងដែរ ក្រោយគ្មានបេក្ខភាពឈរឈ្មោះ ប្រជែងតំណែងប្រធានសហព័ន្ធ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ FFC បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី១១ ឈានចូលអាណត្តិទី១២ ឆ្នាំ២០១៨-២០២២ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមជាសាក្សីពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផងដែរ៕
លោកនាយឧត្តមសេនីយ៍ សៅ សុខា បន្ដធ្វើជាប្រធាន «FFC» អាណត្តិទី១២ ឆ្នាំ២០១៨-២០២២
- Post author:Sery Vutha
- Post published:February 26, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / កីឡា វប្បធម៌ សិល្បៈ