You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៦ និង ២៧នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជា សារ៉ាត់ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក  សហការជាមួយកម្លាំងចម្រុះដឹកនាំដោយលោក ឆាយ គីមម៉ុង អភិបាល នៃគណៈអភិបាលស្រុកកណ្តៀង បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចលេខ (០០៧៤៥-២០៦៩២) ស្ថិតក្នុងភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ដោយបានដកហូតកាណូតចំនួន ០៣គ្រឿង ធុងក្លាសេត្រីចំនួន ០៣ធុង អួនអូសចំនួន ០១វង់ និងត្រីចម្រុះ ចំនួន ៥០ គីឡូក្រាម ចំណែកជនសង្ស័យបានគេចខ្លួន ។

បច្ចុប្បន្ន វត្ថុតាងប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលស្រុកកណ្តៀងដើម្បីបន្តនីតិវិធី។