You are currently viewing លោកឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារប្រចាំខែកុម្ភៈ

លោកឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារប្រចាំខែកុម្ភៈ

កោះកុង៖ នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ទិសដៅការងារខែមីនា ឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការការពារ ពិធីសម្ពោធ រូបសំណាកនិងវិថីសាយ ភូថង។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក  ប្រធានស្នាក់ការសន្តិសុខ និងនាយ-នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។