You are currently viewing លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ

លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារជំនាញប្រចាំខែកុម្ភៈ និងទិសដៅខែមីនា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីឧត្ដមសេនីយ៍ មេបញ្ជាការរង ទទួលការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្ដមសេនីយ៍នាយរងសេនាធិការ លោកឧត្ដមសេនីយ៍ស្នងការ-ស្នងការរង លោកវរសេនីយ៍ នាយ-នាយរងការិយាលយ័ លោកវរសេនីយ៍ប្រធានអង្គភាពជំនួយនីតិវិធី និងនាយអាវុធហត្ថដែលពាក់ពន្ធ័ជាច្រើនរូបទៀត៕