ព្រៃវែង៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក វរសេនីយ៍ត្រី ផាត់ សុជោត បានដឹកនាំកម្លាំងចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀននៅចំណុច ភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ ឆៅ ស្រីល័ក្ខ ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកោះកែរ ឃុំ កោះកែរ ស្រុកល្វាឯម ខេត្តកណ្ដាល។
២.ឈ្មោះ សូត្រ សែន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះកែរ ឃុំកោះកែរ ស្រុកល្វាឯម ខេត្តកណ្ដាល។
កម្លាំងចាប់យកវត្ថុតាងរួមមាន៖
១.ម្សៅក្រាមពណ៌ស ចំនួន ០២កញ្ចប់ ទម្ងន់ ៦,៤០ក្រាម
២.ទូរស័ព្ទចំនួន ០១គ្រឿង
៣.ម៉ូតូចំនួន ០១ គ្រឿង
បន្ទាប់ពីធ្វើការស្ដាប់ចម្លើយ ជនសង្ស័យទាំងពីរនាក់ខាងលើ លោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន បានបញ្ជាដល់កម្លាំងជំនាញក្រោមឱវាទ និងដោយមានការ អនុញ្ញាតពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដព្រៃវែង និងព្រះរាជអាជ្ញា រាជធានីភ្នំពេញ នៅម៉ោង ១៤ និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តបានសហការ ជាមួយ កម្លាំងជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឆែកឆេរបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ ឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលជាម្ចាស់ថ្នាំញៀន
១.ឈ្មោះ សែម ពេជ្របញ្ចរង្គ ហៅ ថៃ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២.ឈ្មោះ ទា លីឆេង ហៅ ម៉ី ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
និងចាប់យកវត្ថុតាងរួមមាន៖
១.ម្សៅក្រាមពណ៌សចំនួន ០២កញ្ចប់ តូច ទម្ងន់ ០,៨៥ក្រាម
២. ជញ្ជឹងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
៣.ទូរស័ព្ទចំនួន ០១គ្រឿង រួមនិងសម្ភារៈសម្រាប់វេចខ្ចប់នឹងសេពគ្រឿងញៀនមួយចំនួនទៀត។