You are currently viewing បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកវគ្គបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០១៨

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកវគ្គបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០១៨

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងែទី០១ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានធ្វើការប្រជុំបូកសរុប ដកពិសោធន៍ការងារ ការពារស្តីពីការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការ បើកវគ្គបំប៉នជំនាញដល់នាយ នាយរងអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ។ ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីលោក នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ថានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។