ព្រះវិហារ៖ នៅម៉ោង ១៤ និង ០០នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១. ឈ្មោះ នឿម ស៊ីណាត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូទឹកខៀវ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ
២.ឈ្មោះ សាំ ញៀន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កម្លាំងបានចាប់យកវត្ថុតាងរួមមាន៖
១. ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១១កព្ចាប់ ទម្ងន់ ៥,៧១ក្រាម
២. ទូរសព្ទ័ចំនួន ០២គ្រឿង
៣.ប្រាក់រៀលចំនួន ៦៥.០០០៛ រួមនិងសម្ភារៈសម្រាប់វេចខ្ចប់ គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី។