បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចម្តុំផ្សារយួន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាំយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់៖
១-ឈ្មោះ វិន ធីលិន ហៅ(យាយយួន) ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
២-ឈ្មោះ ស្រៀង ចាន់តារា (ហៅ ជា) ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត
៣-ឈ្មោះ កែវ សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
កម្លាំងបានចាប់យកវត្ថុតាងរួមមាន ៖
១.គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ១៣កូនថង់តូច ស្មើនឹង ៧.៣១ក្រាម
២.គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ១៤៣គ្រាប់
៣.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១
៤.ទូរស័ព្ទដៃចំនួន ០២គ្រឿង
៥.ប្រាក់រៀលចំនួន ២៩០.០០០រៀល, ប្រាក់បាតចំនួន ៦០០បាត, ប្រាក់ដុល្លាចំនួន ២ដុល្លា
៦.ចិញ្ចៀនលោហធាតុពណ៌លឿងចំនួន ០២វង់
៧.ខ្សែដៃលោហធាតុពណ៌លឿងចំនួន ០២ខ្សៃ
៨.សៀវភៅបញ្ជីលក់គ្រឿងញៀនចំនួន ០១ក្បាល សម្ភារៈជក់ និងច្រកគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។