កណ្តាល ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅវិទ្យាល័យទេពប្រណម្យ ស្ថិតនៅភូមិទេពប្រណម្យ ឃុំវិហារលួង ស្រុកពញាឮ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ ពក សាង នាយរងសេនាធិការ ក្នុងនោះដែរអញ្ជើញចូលរួមមានលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកលោកប្រធានការិយាល័យអប់រំស្រុក លោកប្រធាន សសយក ស្រុក លោកនាយក នាយករង វិទ្យាល័យ និងតំណាង លោកមេឃុំវិហារលួង បានចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដែលបណ្តាលមកពីគ្រឿងញៀន ដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ ចូលរួមសរុប ១១៣០នាក់ ស្រី៦៣៧ នាក់ ។ ក្នុងឱកាសនោះលោកវរសេនីយ៍ទោ ពក សាង បាននាំយកសម្ភារៈកីឡា មួយចំនួនដែលជាការឧបត្ថម្ភពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាលជូនដល់សាលាផងដែរ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ចុះផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស
- Post author:Sery Vutha
- Post published:March 1, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមការងារសង្គម