ព្រៃវែង៖ អនុវត្តតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥៧ ចុះនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ របស់លោក ជា ភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនសង្ស័យចំនួន ០២នាក់ទៅពន្ធនាគារ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យទាំង ០២នាក់មានឈ្មោះ៖
១.ឈ្មោះ ញុញ ញាញ់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបកម្មករ ទីលំនៅភូមិវាលស្បូវ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២.ឈ្មោះ នូ ណយ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅឃុំកំពង់ហ្លូង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅពន្ធនាគារខេត្តព្រៃវែង៕