កណ្តាល៖ រសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំ ខែកុម្ភៈ ទិសដៅការងារ ប្រចាំខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រីសំ តុលាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលប្រធានអង្គប្រជុំ ដែលមានការអញ្ជើញចូលរួមថ្នាក់ជួរ លោកមេបញ្ជាការរងទាំងអស់។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានផ្សព្វផ្សាយ ត្រួតពិនិត្យ ផែនការ ការពារ ដែលត្រូវអនុវត្ត នៅពេលខាងមុខមានផែនការ ការពារបុណ្យទន្លេ និងផែនការ ការពារ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងពិសំណេះសំណាល ជាមួយកម្មករផងដែរ។
ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក
- Post author:Sery Vutha
- Post published:March 2, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ