កណ្តាល ៖ នៅរសៀលថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីប្រគល់ ទទួលសម្ភារៈ ការិយាល័យ ចំនួន ២៥ឈុត រួមមានៈ កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ ទូរស័ព្ទ ម៉ាស៊ីនថត និងសម្ភារៈមួយចំនួនទៀត ពីសប្បុរសជន។ ពិធីនៅក្រោមអធីបតិយភាព ឯកឧត្តម ឧត្តមសេនីយ៍ ថេង គឹមស្រុន និងប្រតិភូអមដំណើរជាច្រើនរូបទៀត ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សំ តុលា បានថ្លែងនូវអំណរអគុណ ចំពោះ ឯកឧត្តម អស់លោក សប្បុរសជនដែលបានចំណាយធនធានផ្ទាល់ខ្លួន ឧបត្ថមដល់អង្គភាពកងរាជអាវុធហត្ថដើម្បីមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងសប្បុរសជនជាមួយអង្គភាព កងរាជអាវុធហត្ថ។
កងរាជអាវុធហត្ថខេត្តកណ្តាលធ្វើពីធីទទួលសម្ភារៈពីសប្បុរសជន
- Post author:Sery Vutha
- Post published:March 3, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ