អហ.កណ្តាល៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នៅទីបញ្ជាការកងរាជអាវុធហត្ឋខេត្តកណ្តាល មានពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2015 និង លើកទិសដៅឆ្នាំ 2016 ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្តខេត្តកណ្តាល ចូលរួមក្នុងអង្គប្រជុំរួមមាន: មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការ និង មេបញ្ជាការរង ក្រុងស្រុកទាំង 11 កងវីរះអន្តរាគមន៏ សរុបចំនួន 131នាក់ ។
ខ្លឹមសារ ដែលើកយកមកប្រជុំមាន ៦ ចំណុច មាន៖
– ពាំនាំនៅការសួរសុខទុក កោតសរសើរ និង អរគុណ នាយ នាយរង ពលអាវុធហត្ថទូទាំងខេត្តពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ក្នុងនាមខ្ញុំជាមេបញ្ជាការខេត្ត ។
– ពង្រឹងការងារជំនាញ បង្ការ បង្ក្រាប បទល្មើសឲ្យមានប្រសិទ្ធិភាពខ្ពស់។
– បន្តជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ឬ គ្រោះធម្មជាតិផ្សេងៗ ។
– តាមបទបញ្ជាមេបញ្ជាការ អហផទ យកចំណុចខ្សោយដែលអនុវត្តមន៍មិនទាន់បានធ្វើក្នុងឆ្នាំ2015 ធ្វើជាផែនការ និង លើកទិសដៅអនុវត្តក្នុងឆ្នាំ 2016 ហើយត្រួតពិនិត្យពេលប្រជុំ ។
– ត្រូវពង្រឹងការគោរពវិន័យ បទបញ្ជា ឲ្យបានរឹងមាំនិងមើងម៉ាត់ ។
– ត្រូវយកចិត្តទុកដាក់ បឋមលើ ការហូប ស្នាក់នៅ ស្លៀកពាក់ និង សុខមាលភាពកងកម្លាំងក្រោមឱវាទ៕