You are currently viewing លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ​ ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលសន្តិសុខធនាគារជាតិនៃកម្ពុជា

លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ​ ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលសន្តិសុខធនាគារជាតិនៃកម្ពុជា

  1. ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥​ ខែមីនា ឆ្នាំ២០១៨ នៅសាលាកងរាជអាវុធហត្ថកំបូល​ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការងារផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ​ ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលសន្តិសុខធនាគារជាតិនៃកម្ពុជា​ ជំនាន់ទី៣​ ដែលមានសិក្ខាកាមសរុបចំនួន​ ៣២​ នាក់ ។
    លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានមានប្រសាសន៍ថាការងារផ្សព្វផ្សាយអប់រំចិត្តសាស្ត្រនេះ គឺដើម្បីឲ្យយល់ជ្រូតជ្រាបកាន់តែច្បាស់លាស់នូវតួនាទី ភារកិច្ច ។​ ការអប់រំចិត្តសាស្រ្តនេះ មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងគោលជំហរ សតិអារម្មណ៍ ក្តាប់ជាប់នូវការវិវត្តន៍នៃសភាពការណ៍នយោបាយ សន្តិសុខជាតិ អន្តរជាតិថ្មីៗ​ ហេតុដូច្នេះបានជាត្រូវធ្វើការអប់រំចិត្តសាស្ត្រ ជាប់ជាប្រចាំ ដើម្បីពង្រឹងសតិអារម្មណ៍ ឲ្យរក្សាបាននូវជំហររឹងមាំ ទល់តែឧស្សាហ៍ដុសខាត់ រំលឹកឡើងវិញ ទើបមិនមានកំហុសច្រំដែលកើតឡើង។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ លើការប្រើប្រាស់បណ្តាញសង្គមហ្វេបុក ឲ្យត្រឹមត្រូវមានផលប្រយោជន៍សម្រាប់ខ្លួនយើងនិងសង្គមជាតិ គោរពបាននូវក្រមសីលធម៌ វិជ្ជាជីវៈ ។