You are currently viewing បុណ្យផ្កាសាមគ្គីរបស់កងយោធពលខេមរភូមិន្ទ

បុណ្យផ្កាសាមគ្គីរបស់កងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ព្រះតេជគុណ ហង្ស សំអៀន ព្រះចៅអធិការវត្ត និង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកប្រុស លោកស្រីបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ បានមូលមតិគ្នាជាឯកឆ្ឆ័នធ្វើបុណ្យផ្កាសាគ្គីដើម្បីប្រមូលបច្ច័យទៅកសាងឧបដ្ឋានសាលានៅវត្តជ្រៃធំ ភូមិដងក្តារ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។ កម្មវិធីបុណ្យថ្ងៃច័ន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង ៣០នាទីរសៀលប្រារព្ធពិធីក្រុងពាលីសូត្រមន្ត និងស្ដាប់ព្រះសង្ឃសម្ដែងធ៌មទេសនា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លុះព្រឹកឡើងថ្ងៃអង្គារ ០៥រោច ខែផល្គុន ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងលោកជំទាវព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកប្រុស លោកស្រីរួមជាមួយពុទ្ឋបរិស័ទជិតឆ្ងាយបានយកបច្ច័យបុណ្យផ្កាសាមគ្គីទៅវេរប្រគេនព្រះសង្ឃនិងគណៈកម្មការអារ្យវត្តជាកិច្ចបង្ហើយបុណ្យ៕