You are currently viewing ប្រជុំរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យទន្លេនៅក្រុងតាខ្មៅ

ប្រជុំរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យទន្លេនៅក្រុងតាខ្មៅ

កណ្តាល៖ រសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វសក័ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៨ នៅបញ្ជាកាដ្ឋានកងរាជអាជអាវុធហត្ថខេត្តកណ្តាល បានប្រជុំត្រួតពិនិត្យស្តីពីផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យទន្លេលើកទី៤ឆ្នាំ២០១៨។ ពិធីនេះក្រោមអធីបតីភាពលោកឧត្តម សេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ណឹម សុវិសាល នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ត្រី ពង់ សាវរិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ដោយមានការ ទទួលស្វាគមន៍ ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរមេបញ្ជាការក្រុង ស្រុក ដែលដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍មេបញ្ជាការ ដើម្បីការពារ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ឥស្សរជនជាន់ខ្ពស់ ភ្ញៀវជាតិអន្តរជាតិ  ប្រជាពលរដ្ឋ ទូទៅប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។