កណ្តាល៖ រសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នៅបញ្ជាកាដ្ឋានកងរាជអាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអញ្ជើញត្រួតពិនិត្យកម្លាំង សម្ភារៈបំពាក់ មធ្យោបាយសំរាប់ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារពពិធីបុណ្យទន្លេលើកទី៤ នៅថ្ងៃទី៩-១០-១១-ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។ ដើម្បីម្ចាស់ការទាន់ពេលនិងចាត់វិធានការ ការពារ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងឥស្សរជនជាន់ខ្ពស់ ភ្ញៀវជាតិអន្តរជាតិ ប្រជាពលរដ្ឋ ទូទៅប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។