You are currently viewing កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន ០៥ នាក់

កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន ០៥ នាក់

បាត់ដំបង៖ នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការបង្ក្រាបការជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់រួមមាន៖

១.ឈ្មោះ ទុំ សំណាង ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ ។

២-ឈ្មោះ ធឿន រ៉ាឌី ភេទប្រុស អាយុ ២០ ឆ្នាំ   មុខរបរមិនពិតប្រាកដ ។

៣-ឈ្មោះ ឡាយ ឡោត ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ។

៤-ឈ្មោះ សេង សុផល ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករ ។

៥-ឈ្មោះ ខុម ឧត្តម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ ។

កម្លាំងបានដកហូតវត្ថុតាងរួមមាន៖

-គ្រឿងញៀន(ម៉ាទឹកកក) ចំនួន ៧កញ្ចប់ ស្មើនិង ១២៩,២៨ ក្រាម

– ជញ្ជីងថ្លឹងគ្រឿងញៀន ០១ គ្រឿង

– ទូរស័ព្ទចំនួន ០៩គ្រឿង

– ម៉ូតូចំនួន ០១ គ្រឿង។

ជនសង្ស័យ និង វត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅតុលាការតាមនីតិវិធី ។