You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ

កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា  នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងែទី០៦ ខែមីនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ លី ដារិទ្ទ  មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ១ខ្នង ទំហំ ៦ម×៩ម ម្ចាស់ផ្ទះឈ្មោះ សួន សឿប ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរកសិករ ជាស្រ្តីមេមាយ  មានកូន ០៤នាក់ ក្នុងបន្ទុក រស់នៅភូមិបុស្សខាងលិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕