ប៉ៃលិន៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ មីនា ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ស៊ាង វណ្ណដន មេបញ្ជាការរង ជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ នាយលេខាធិការដ្ឋាន មេបញ្ជាការ មេបញ្ជាកររងមូលដ្ឋានក្រុង-ស្រុក និងនាយ នាយរងចំណុះឲ្យកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការរង បានកោតសរសើរដល់សិក្ខាកាម ដែលបានយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ និងគោរពវិន័យ គោរពពេលវេលារៀនសូត្រ រហូតដល់ថ្ងៃបញ្ចប់វគ្គ ។