ព្រះវិហារ៖ នៅរសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារបានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៧ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ” ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ ” ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយការិយាល័យ នាយ នាយរងអាវុធហត្ថខេត្ត និងក្រុមគ្រួសារអាវុធហត្ថជាច្រើននាក់ផងដែរ។ ក្នុងពិធីនោះដែរលោក មេបញ្ជាការបានចែកអំណោយដល់អាវុធហត្ថនារីចំនួន ០៦នាក់និងក្រុមគ្រួសារអាវុធហត្ថ១៦នាក់ សរុប២២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០.០០០រៀល អង្ករ០២ការ៉ុង សារ៉ុង០១។
កងរាជអាវុធហត្ថខេត្តព្រះវិហារបានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៧ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៨
- Post author:Sery Vutha
- Post published:March 8, 2018
- Post category:បញ្ជាដឹកនាំ / ប្រវត្តិ